
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ នៅភូមិកំពង់បាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង
សាខា កក្រក ខេត្តព្រៃវែង៖ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយអនុសាខាស្រុក និងសហការី ព្រមទាំងក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ ១នាក់ នៅភូមិកំពង់បាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។











