
ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច បានដឹកនាំប្រតិភូជនជាតិជប៉ុន និងមានការចូលរួមអបអរដំណើរដោយ លោក នេត សារ៉ាត់ អភិបាលរងស្រុក តំណាងលោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច បានដឹកនាំប្រតិភូជនជាតិជប៉ុន និងមានការចូលរួមអបអរដំណើរដោយ លោក នេត សារ៉ាត់ អភិបាលរងស្រុក តំណាងលោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច បានអញ្ជើញចុះពិនិត្យទីតាំងគ្រោងបើកបណ្ដុះបណ្ដាលភាសា និងវិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅឃុំអង្គររាជ្យ និងនៅភូមិកំពង់ថ្នល់ព្រមទាំងពិនិត្យមើលទីតាំងត្រៀមសាងសង់មណ្ឌលថែទាំមនុស្សចាស់ នៅក្បែរមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចផងដែរ ។











