
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្ត
ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្ត ដោយមានការចូលរួមពី: - លោក លោកស្រីអភិបាលរងស្រុក - នាយករដ្ឋបាល - កងកម្លាំងទាំង៣ - លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក - លោកនាយក នាយិកា វិទ្យាល័យ អនុវិទ្យាល័យ - លោក លោកស្រីមេឃុំ ស្មៀន ប្រធានកម្រង នាយប៉ុស្តិ៍រដ្ឋបាល ប្រធានមណ្ឌលសុខភាព និងមន្ត្រីកសិកម្មឃុំទាំង១១ ក្នុងស្រុក។











