
លោកអភិបាលនៃគណៈអភិបាលស្រុកពាមរក៍ បានទទួលបច្ច័យ អង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ពីសំណាក់ព្រះមន្ត្រីសង្ឃ
នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកអភិបាលនៃគណៈអភិបាលស្រុកពាមរក៍ បានទទួលបច្ច័យ អង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ពីសំណាក់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្ត ដែលស្ថិតក្នុងមូលដ្ឋានស្រុកពាមរក៍ ដើម្បីគាំទ្រដល់វីរៈកងទ័ពដែលឈរជើងនៅតំបន់ព្រំដែនខ្មែរ-ថៃ។











