
ផ្ទះ ចំនួន ២ខ្នង(លេខរៀងទី២៧២-២៧៣) និងបង្គន់អនាម័យ ចំនួន ១(លេខរៀងទី២២៨) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ នៅឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល និងស្ត្រីមេម៉ាយ ចំនួន ១គ្រួសារ នៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង.
ព្រៃវែង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ១ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ នៅឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល និងស្ត្រីមេម៉ាយ ចំនួន ១គ្រួសារ នៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។











