
ឯកឧត្តមជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានអញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទាន ដល់ព្រះសង្ឃគង់នៅវត្តព្រៃដើមថ្នឹងខាងជើង
ព្រឹកថៃ្ងពុធ ៨កើតខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ ឯកឧត្តមជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃដើមថ្នឹង និងឯកឧត្ដមស៊ាង ធារិទ្ធិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃដើមថ្នឹង បានអញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទាន ដល់ព្រះសង្ឃគង់នៅវត្តព្រៃដើមថ្នឹងខាងជើង និងវត្តព្រៃដើមថ្នឹងខាងត្បូង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការលោកតា លោកយាយពុទ្ធបរិស័ទច្រើនកុះករ។











