
រដ្ឋបាលស្រុកពារាំង សូមថ្លែងអំណរព្រះគុណ និងអំណរគុណ ប្រគេនជូន និងជូនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងអាចារ្យគណៈកម្មការ វត្តពារាំង
រដ្ឋបាលស្រុកពារាំង សូមថ្លែងអំណរព្រះគុណ និងអំណរគុណ ប្រគេនជូន និងជូនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងអាចារ្យគណៈកម្មការ វត្តពារាំង ,វត្តព្រៃក្រឡាញ់,វត្តក្រាំងពិសី,វត្តកំពង់ពពិល,វត្តតាំងរលាង,វត្តខ្សុំត្បូង,វត្តត្រាល,វត្តជ្រៃសិរីឧត្តម,វត្តក្រាំង,វត្តស្នាយសរ,វត្តព្រៃស្រឡិត,វត្តចុងក្រូច,វត្តវៃវេទ,វត្តគកធំ,វត្តប្ញស្សីជុកត្បូង,វត្តស្នាយពល,វត្តព្រៃសម្លាញ និងវត្តត្នោត ដែលបានជួយឧបត្ថម្ភ សម្ភារៈនិងថវិកាមួយចំនួន ចូលរួមជាមួយមូលនិធិ ព.រ គាំទ្រសង្គម ស្រុកពារាំង សម្រាប់ជួយដល់កងទ័ពកម្ពុជាកំពុងបំពេញបេសកកម្ម នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដី និង អធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវ សម្រាប់ជួយដោះស្រាយការងារប្រចាំថ្ងៃ។ ចំពោះកាយវិការ និងមនសិកាស្នេហាជាតិដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទ ក្នុងនាមរដ្ឋបាលស្រុកពារាំង សូមប្រគេនពរ និងជូនពរជ័យ បវរសួស្ដីមហាប្រសើរ ជូនដល់ព្រះតេជគុណគ្រប់ព្រះអង្គ ហ្នឹងអាចារ្យគណៈកម្មការវត្តទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។











