
ផ្ទះ ចំនួន ១ខ្នង(លេខរៀងទី២៧៤) និងបង្គន់អនាម័យ ចំនួន ១(លេខរៀងទី២២៩) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសាររងហានិភ័យ ចំនួន១គ្រួសារ នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀងខេត្តព្រៃវែង
នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុម ប៊ុនសឿន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក តំណាងលោក វ៉ា ធីម ប្រធានគណៈកម្មាធិការ បានដឹកនាំសហការី អមដំណើរ ឯកឧត្តម ហុី ធួកអនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការចូលរួមពី ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ១ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារស្ត្រីមេម៉ាយចំនួន ១គ្រួសារ នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។











