
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ និងពិនិត្យមើលទីតាំង សម្រាប់រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ិន ជីវ័ន្ដ អភិបាលនៃគណ:អភិបាលស្រុកកំចាយមារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ និងពិនិត្យមើលទីតាំង សម្រាប់រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅបរិវេណវត្តជោតិវ័ន ហៅវត្តជាច ស្ថិតនៅភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។











