
កឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីវេរទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃទាំង ៥១វត្
ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីវេរទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃទាំង ៥១វត្ត ក្នុងស្រុកព្រះស្តេច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី អនុប្រធានក្រុមការងារចុះជួយស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក និង លោក លោកស្រីមេឃុំទាំង១១ ដែលកម្មវិធីនេះប្រព្រឹត្តិទៅ នៅវត្តសិរីសារពេជ្ញ (តាគោក) ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។











