
លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដានិងលើកទិសដៅបន្ដ របស់រដ្ឋបាលស្រុកពារាំង
ព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៦លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដានិងលើកទិសដៅបន្ដ របស់រដ្ឋបាលស្រុកពារាំង។ +សមាសភាពចូលរួមមាន៖ លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី ប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ប្រធានការិយាល័យប្រជាពលរដ្ឋ បសុពេទ្យស្រុក មេឃុំ នាយប៉ុស្ដិ៍នគរបាល ស្មៀនឃុំទាំង ៩ឃុំ មន្រ្ដីកសិកម្មទាំង ៩ឃុំចូលរួមផងដែរ។











