
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយរបស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយរបស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្ដម ហោ សំអាត អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំកន្សោមអក និងឃុំប្រាសាទ ជូនការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងការិយាល័យច្រកចេញចូលតែមួយ សម្រាប់ប្រេីប្រាស់លេីការងាររដ្ឋបាល និងបម្រេីសេវាជូនប្រជាពលរដ្ឋ។











