
រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែល ធ្វើសកម្មភាពក្នុង ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦ ដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍខេត្ត រដ្ឋបាលខេត្តព្រៃវែងបានរៀបចំ វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តព្រៃវែង ដែលពិធីនេះមានអ្នកចូលរួមជាអធិបតី លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលយ៉ាងច្រើនកុះករដែលធ្វើនៅសាលាខេត្តព្រៃវែង។











