
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរកា និងសហការី អញ្ជើញនាំយកទៀនចំណាំ វស្សា
ព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង រួមជាមួយអាជ្ញាធរឃុំរកា បានអមដំណើរ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរកា និងសហការី អញ្ជើញនាំយកទៀនចំណាំ វស្សាមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។











