
អភិបាលនៃគណៈអភិបាលស្រុ បាននាំយកអំណោយ ទៅផ្ដល់ជូនដល់គ្រួសារអតីតទាហាន ចូលនិវត្តន៍ ដែលមានកូនច្រើន ហើយជួបការលំបាកព្រមទាំងមានជំងឺ នៅភូមិបឹងឥដ្
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឈឹម ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុ បាននាំយកអំណោយ ទៅផ្ដល់ជូនដល់គ្រួសារអតីតទាហាន ចូលនិវត្តន៍ ដែលមានកូនច្រើន ហើយជួបការលំបាកព្រមទាំងមានជំងឺ នៅភូមិបឹងឥដ្ឋ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច នូវសម្ភារៈរួមមានអង្ករ ២៥គីឡូក្រាម, មី ២កេស, ទឹកផ្លែឈើ ១កេស, សម្ភារៈដំណេក ១សម្រាប់, សម្ភារៈផ្ទះបាយ ១សម្រាប់ កង់១គ្រឿង និងថវិកាសរុបចំនួន ២៥០.០០០រៀល។











