
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំវេទិកាផ្សព្វផ្សាយការងារ ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំវេទិកាផ្សព្វផ្សាយការងារ ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ដោយមានការអញ្ជើញចូលរួមពី មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង ក្រុមហ៊ុនដៃគូ រដ្ឋបាលស្រុកពារាំង រដ្ឋបាលឃុំទាំង ៩ យុវជន ស.ស.យ.ក អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៨៥០នាក់ ចូលរួមផងដែរ ។ កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង ។











