
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា
នាឱកាសនេះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានឧបត្ថម្ភនូវ ម៉ូតូ ចំនួន ០១គ្រឿង,កុំព្យូរទ័រ ចំនួន ០១ គ្រឿង, ម៉ាសុីនព្រឺនធ៍រ ០១ ឈុត, អាយកូម ចំនួន ០៥ដើម និងខ្នោះ ចំនួន ១០ ខ្នោះ ប្រគល់ជូនដល់ការិយាល័យទំនាក់ទំនងព្រំដែន BLO សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ និងការប្រតិបត្តិការងារចាំបាច់ក្នុងអង្គភាពប្រចាំថ្ងៃ។











