
កិច្ចប្រជុំ ស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង
ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការដកបទពិសោធអំពីលទ្ធផលបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។











