
ផ្ទះ ចំនួន ២ខ្នង(លេខរៀងទី២៧៩-២៨០) និងបង្គន់អនាម័យ ចំនួន ១(លេខរៀងទី២៣៤) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង.
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ១ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្តល់ជូនផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។











