
កិច្ចប្រជុំពិភាក្សា ណែនាំ ផ្សព្វផ្សាយផែនការ និងពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការត្រៀមរៀបចំពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ណែនាំ ផ្សព្វផ្សាយផែនការ និងពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការត្រៀមរៀបចំពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សា ១ខ្នង ២ជាន់ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ «រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦»











