
មន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង-ស្រុក បានចូលរួមតាមអនឡាញ ក្នុងកម្មវិធីវេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈយុវជនស្ដីពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ក្រោមប្រធានបទ៖ បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នា
មន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង-ស្រុក បានចូលរួមតាមអនឡាញ ក្នុងកម្មវិធីវេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈយុវជនស្ដីពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ក្រោមប្រធានបទ៖ បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នា...!!! សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង-ស្រុក បានចូលរួមតាមអនឡាញ ក្នុងកម្មវិធីវេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈយុវជនស្ដីពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ក្រោមប្រធានបទ៖ បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នា ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ដ្រីទីស្នាក់កណ្ដាល មន្ដ្រីក្រុមប្រតិបត្តិសាខា ២៥ រាជធានី ខេត្ត (ចូលរួមពីចម្ងាយតាមប្រព័ន្ធនិម្មិតអនឡាញ Zoom) ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ សរុប ៣៥០នាក់។











