
ស្ថានីយ៍លាងសម្អាតដៃ ១កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
អនុសាខា កក្រក ស្រុកស៊ីធរកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំលោកអនុប្រធានគណៈកម្មាធិការ លេខាធិការ និងមន្រ្ដីប្រចាំការ រួមជាមួយលោកគ្រូ នាយក នាយករង និងទីប្រឹក្សាយុវជន នៃវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ចុះពិនិត្យស្ថានីយ៍លាងសម្អាតដៃ ១កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅបរិវេណវិទ្យាល័យខាងលើ និងជាមួយគ្នានោះ បាននាំយកផ្លាកសម្គាល់លេខរៀងកឹបជូនផងដែរ។











