
វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងអាជ្ញាធរមូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋ នៃឃុំស្វាយអន្ទរ
ព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ លោក អ៉ឹម សយ ប្រធានស្រុក និងលោក ហុក ប៉ិច អភិបាលរងស្រុក តំណាង លោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក និងសហការី ចូលរួមក្នុងពិធីវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងអាជ្ញាធរមូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋ នៃឃុំស្វាយអន្ទរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ។សមាសភាពចូលរួមសរុបចំនួន ១៦៧នាក់ ស្ថិតនៅទីតាំងវត្តពោធិវង្ស ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។











