
គ្រួសារក្រីក្រ ១០គ្រួសារ នៅឃុំព្រៃស្នៀត ស្រុកពារាំង ទទួលអំណោយមនុស្សធម៌
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានដឹកនាំសហការី ក្រុមកាកបាទក្រហមកម្ពុជា ឃុំព្រៃស្នៀត និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។











