
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យ ដល់ព្រះសង្ឃ ៣០ វត្ត ក្នុងស្រុកពាមជរ នៃខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ បានរៀបចំកម្មវិធីបុណ្យ ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ចំនួន៣០វត្ត ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសល ជូនដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម និងបុព្វការីជន ញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងវីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងការការពារបូរណភាពទឹកដី។











