
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៨៩៣ម៉ែត្រ នៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិទំពាំងជ្រើស ភូមិព្រៃស្នៀតខាងលិច និងភូមិព្រៃស្នៀតខាងកើត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌឿន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្នៀត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ៨៩៣ម៉ែត្រ ស្ថិតក្នុងភូមិទំពាំងជ្រើស ភូមិកំពង់ពោធិ៍ ភូមិព្រៃស្នៀតខាងលិច ភូមិព្រៃស្នៀតខាងកើត និងភូមិមេលោងខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។











