
ពិធីប្រលែងកូនត្រីចំនួន ២០០,០០០ក្បាល ក្រោមប្រធានបទ "រួមគ្នាថែរក្សាធនធានជលផលដើម្បីអនាគតខ្មែរ"
ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រលែងកូនត្រីចំនួន ២០០,០០០ក្បាល ក្រោមប្រធានបទ "រួមគ្នាថែរក្សាធនធានជលផលដើម្បីអនាគតខ្មែរ" ដែលប្រព្រឹត្តទៅនៅបរិវេណបឹងបារាយណ៍អណ្តែត សង្កាត់បារាយណ៍ ក្រុងព្រៃវែង។











