
លោក លឹម គីមឡុង អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ទំហំ៣ម៉ែត្រ x ៧ម៉ែត្រ
លោក លឹម គីមឡុង អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ទំហំ៣ម៉ែត្រ x ៧ម៉ែត្រ និងចែកអំណោយ ដែលការជួយឧបត្ថម្ភពីឧបាសិកា ស៊ី ថាគង់ សប្បុរសជននៅសហរដ្ឋអាមេរិក តាមរយៈលោក អ៊ា សុខហុក ជូនដល់លោកតាឈ្មោះ សុខ តារុំ ដែលជាចាស់ជរា មានជីវភាពខ្វះខាត គ្មានទីពឹង រស់នៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សម្ភារៈ រួមមាន អង្ករ ៥០គីឡូក្រាម, មី ១កេស,គ្រឿងឧបភោគបរិភោគមួយចំនួនធំ , សារ៉ុង ៣០ និងថវិកា ២០០.០០០រៀល។











