
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋាន «គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,២៤៥ ម៉ែត្រ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋាន «គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,២៤៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាថវិការមូលនិធិឃុំ» នៅភូមិស្វាយទាប និងភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក តុង ប្រុស អភិបាលរងស្រុក លោក វ៉ាន់ សុធា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីការគាំទ្រឃុំ គណៈកម្មការគ្រប់គ្រងគម្រោងឃុំ-ភូមិ អ្នកទទួលការ និងតំណាងប្រជាពលរដ្ឋអ្នកទទួលផល សរុបចំនួន ៦៥ នាក់ ស្រី ៥៥ នាក់។











