
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកអៀង សុខុម ប្រធានគណបក្សឃុំ
រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយសហការី បានអមដំណើរឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកអៀង សុខុម ប្រធានគណបក្សឃុំ និងជាមេឃុំ អំពិលក្រៅស្រុកស៊ីធរកណ្ដាល ដែលទទួលមរណៈភាព ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ក្នុងនេះ ឯកឧត្តមប្រធាន និងសហការី បាននាំបច្ច័យចំនួន១,៨០០,០០០រៀលចូលបុណ្យផងដែរ។











