
កិច្ចប្រជុំពិភាក្សាលើ ការងារប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ និងលោក ធូ សុធី មន្ត្រីការិយាល័យ បានចូលរួមកិច្ចប្រជុំពិភាក្សាលើ ការងារប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ត្រីជំនាញមន្ទីររាជធានី-ខេត្តទាំង២៥ ក្រោមអធិបតីភាព ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ នៅសាលប្រជុំជាន់ទី៧ បន្ទប់៧០៩ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។











