
គ្រួសារជនរងគ្រោះស្លាប់ដោយសារលង់ទឹក ១នាក់ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល
ស្រុកស៊ីធរកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក តុង ប្រុស អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក តំណាងលោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការ បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខា មន្រ្ដីប្រចាំការ បុគ្គលិកកិច្ចសន្យា និងក្រុមកាកបាទក្រហមឃុំ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារសពឈ្មោះ ប៉ិត ប៉ឺយ ភេទប្រុស អាយុ ១៦ឆ្នាំ ដែលរងគ្រោះស្លាប់ដោយសារលង់ទឹក នៅគេហដ្ឋានសពក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។











