
កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែសីហា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យទាំង១៣ និងជំនាញទាំង០២ កងកម្លាំងទាំង០៣ មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខភាព និងវិទ្យាល័យទាំង០៣ផងដែរ។











