
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងព្រៃវែង អាណត្តិទី៤ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងព្រៃវែង អាណត្តិទី៤ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរសង្កាត់ ភូមិ តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អង្គការ សមាគម និងប្រជាពលរដ្ឋសរុបចំនួន ១២៦នាក់ ដែលប្រព្រឹត្តិទៅនៅសង្កាត់កំពង់លាវ។











