
តំណាង លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បាននាំយកថវិការបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ទៅជូនលោក ម៉ៅ ឈុនហ៊ាង
ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង តំណាង លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បាននាំយកថវិការបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ទៅជូនលោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យនាពេលកន្លងមក ក្នុងនោះ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ ក៏បានចូលរួមនូវថវិកាផ្ទាល់ខ្លួនចំនួន ៥០០,០០០រៀលផងដែរ។











