
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង
រដ្ឋបាលក្រុងព្រៃវែងបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង ក្រោមអធិបតីភាព លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និងមានការអញ្ជើញចូលរួមពី លោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ដោយមានរបៀបវារៈចំនួន៧ ដែលមានការចូលរួមពីលោក លោកស្រី អភិបាលរង នាយករដ្ឋបាល នាយករង កងកម្លាំងទាំងបី ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលក្រុង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រុង សង្កាត់ទាំងបួន និងតំណាងប្រជាពលរដ្ឋ ក្រុមហ៊ុន ស៊ីន ទ្រី ដែលប្រព្រឹត្តទៅ នៅសាលប្រជុំក្រុងព្រៃវែង។











