
បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារអនុវត្តការងារគណនេយ្យភាពសង្គម ដល់សិក្ខាកាមមកពីរដ្ឋបាលក្រុងស្រុកទាំង១៣ និងឃុំ សង្កាត់១១៦
ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារអនុវត្តការងារគណនេយ្យភាពសង្គម ដល់សិក្ខាកាមមកពីរដ្ឋបាលក្រុងស្រុកទាំង១៣ និងឃុំ សង្កាត់១១៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។











