
ចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំពិធីសម្ភោធដាក់អោយប្រើប្រាស់អគារសិក្សា ១ខ្នង ២ជាន់ នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក
ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ាន ចិន្តា អភិបាលស្រុក បានដឹកនាំអភិបាលរងស្រុក និងសហការី អមដំណើរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំពិធីសម្ភោធដាក់អោយប្រើប្រាស់អគារសិក្សា ១ខ្នង ២ជាន់ នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។











