
កិច្ចប្រជុំសាមញ្ញលេីកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពារាំង
កិច្ចប្រជុំសាមញ្ញលេីកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពារាំង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខ្ញុំបាទបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពារាំង ក្រោមអធិបតីភាព លោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក។ សមាសភាពដែលបានអញ្ជេីញចូលរួមក្នុងឱកាសនេះរួមមាន៖ - ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង - ឯកឧត្តម ជីម សាម៉ុន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង - លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក - លោក លោកស្រីអភិបាលរងស្រុក នាយក នាយករង រដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី ប្រធានអង្គភាព-ការិយាល័យទាំង១៥ និងលោកមេឃុំទាំង៩ឃុំ។











