
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញនាំយកនូវបន្លែសុវត្ថិភាព និងមាន់ចំនួន ១០០ក្បាល ដែលជាការឧបត្ថម្ភដោយ ឯកឧត្ដម ហ៊ឺ បាវី
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញនាំយកនូវបន្លែសុវត្ថិភាព និងមាន់ចំនួន ១០០ក្បាល ដែលជាការឧបត្ថម្ភដោយ ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច ទៅឧបត្ថម្ភជូនដល់ លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ដែលបានគាំទ្របន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច។











