
ទីតាំងប្រព្រឹត្តបទល្មើសជាង៧០០ត្រូវបានបោសសម្អាត កម្ពុជាពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៀតទេ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលេខាធិការដ្ឋានគ.ប.ឆ.ប. បានលាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត ៥០ ប្រចាំកម្ពុជា ថាបច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង ការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងការបង្កើតក្របខ័ណ្ឌច្បាប់សាយប័រជាប្រព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារកិច្ចសហការ និងឆន្ទៈនយោបាយពិតប្រាកដកម្រិតសកលក្នុងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។











