
រដ្ឋបាលស្រុកកំចាយមារ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី២៧អាណត្តិទី០៤ ឆ្នាំ២០២៦
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំចាយមារ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី២៧អាណត្តិទី០៤ ឆ្នាំ២០២៦ ក្រោមធិបតី លោក សូ សំនៀង សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សាស្រុក និងអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី ព្រមទាំងលោកមេឃុំគ្រប់ឃុំក្នុងស្រុក ។











