
វេទិកាសាធារណៈឃុំព្រៃកណ្តៀង
វេទិកាសាធារណៈឃុំព្រៃកណ្តៀង ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាពេលព្រឹក រដ្ឋបាលឃុំព្រៃកណ្តៀង បានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋនៅឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមសហអធិបតី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងជាប្រធានក្រុមការងារឃុំព្រៃកណ្តៀង និងលោក កែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក មន្ត្រីការិយាល័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំណុះមូលដ្ឋាន។











