
ប្រធាន គ.ក.ស.ក ខេត្ត ចុះសួរសុខទុក្ខកុមារីរងគ្រោះ នៅឃុំព្រែកខ្សាយ ក ស្រុកពាមរក៍
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ចេង ចាន់ធឿន អនុប្រធានមន្ទីរ និងសហការី បានចូលរួមអមដំណើរលោកជំទាវ ជឹម សាវីន ប្រធាន គ.ក.ស.ក ខេត្ត ចុះសួរសុខទុក្ខកុមារីរងគ្រោះ នៅឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានបន្តដំណើរចុះសួរសុខទុក្ខ ព្រមទាំងបានពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយ ជូនដល់គ្រួសារមានជីវភាពលំបាក នៅឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ បានបោះបង់កូនទុកក្នុងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីឱ្យគ្រួសារសាច់ញាតិ ទទួលយកកុមារមកមើលថែទាំនៅក្នុងគ្រួសារវិញ។











