
អភិបាលស្រុកកំចាយមារ បានដឹកនាំលោកលោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលលោកលោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំង៣ជុំវិញស្រុក បាននាំយក សម្ភារៈនិងថវិកា មូលនិធិរបស់បងប្អូន សប្បុរសជនដែលបានចូលរួមតាមរយៈ មូលនិធិគាំទ្រសមរភូមិមុខ
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈ អភិបាលស្រុកកំចាយមារ បានដឹកនាំលោកលោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលលោកលោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំង៣ជុំវិញស្រុក បាននាំយក សម្ភារៈនិងថវិកា មូលនិធិរបស់បងប្អូន សប្បុរសជនដែលបានចូលរួមតាមរយៈ មូលនិធិគាំទ្រសមរភូមិមុខស្រុក ដេីម្បីនាំយកចុះសួរសុខទុក្ខនិងផ្តល់ជូនដល់វីរៈកងកម្លាំង ៤អង្គភាពដែលកំពុងឈរជេីងនៅសមរភូមិមុខ ( កងពលធំលេខ៣ វីរៈ៣៩៣ វីរៈ៣៩៤ កងពលអន្តរាគមន៍លេខ៩ ) និងគ្រូសារ វីរៈកងកម្លាំងចំនួន២០០គ្រួសារ ស្ថិតក្នុង ភូមិរុងរឿង២ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕











