
លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុក បាននាំយកថវិកាចំនួន១,០០០,០០០រៀល អង្ករ៥០kg និងមី១កេស ទៅជូនសិស្សនិទ្ទេសA (អេង សុជាតិ)ដែលមានជីវភាពខ្វះខាត
នៅព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុក បាននាំយកថវិកាចំនួន១,០០០,០០០រៀល អង្ករ៥០kg និងមី១កេស ដែលជាអំណោយរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្ត និងលោកជំទាវ ទៅជូនសិស្សនិទ្ទេសA (អេង សុជាតិ)ដែលមានជីវភាពខ្វះខាតស្ថិតនៅភូមិសហករណ៍ ឃុំពាមមន្ទារ។











