
រដ្ឋបាលខេត្តព្រៃវែង ទទួលវត្តមាន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានអញ្ជើញបំពេញបេសកកម្មដើម្បីជួបពិភាក្សាការងារ
ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា បានអញ្ជើញបំពេញបេសកកម្មដើម្បីជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញដែលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។











