
វគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល”
លោកជំទាវ ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង តំណាង ឯកឧត្ដម ស៊ឹម សុធន អគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A)សាលាខេត្តព្រៃវែង។











