
អំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅឃុំកំពង់ប្រាំង
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខ្ញុំបាទក្នុងនាមជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង និងលោកស្រី រាជ សំណាង អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ១៣ គ្រួសារ នៅសាលាឃុំកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។











