
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង
នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ នេះ ខ្ញុំបាទ និងភរិយា រួមជាមួយលោកឪពុក សួន សុគន្ធ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី។











